គណបក្សប្រជាជនកម្ពុជា
គណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឯករាជ្យ សន្តិភាព សេរីភាព
ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម
ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា
ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
About

ការងារយុវជនគណបក្ស នៅគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០១២ ដែលកាលនោះមានឈ្មោះថា “សកម្មជនយុវជនគណបក្ស”។ នៅក្នុងនីតិកាលទី៥ កន្លងមកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការគណបក្ស កសហវ បានណែនាំឱ្យរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងការទទួលខុសត្រូវកាន់តែច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងយុវជននិងគាំទ្រយុវជនគណបក្សផងដែរ។

ក្នុងន័យនេះ ជារចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សប្រចាំ កសហវ មានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មួយជាសេនាធិការ ដែលមានឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ជាប្រធាន និងមានសមាជិកជាប្រធានក្រុមការងារយុវជននៅតាមសាខាបក្សនៃអង្គភាពទាំង ២១ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដែលអង្គភាព ទាំង ២១ នេះ សុទ្ធតែមាននូវក្រុមការងារយុវជនដោយឡែករៀងៗខ្លួន។

Committee Member

បច្ចុប្បន្ន យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ថ្នាក់កណ្ដាល មានសរុបប្រមាណ ២០០០ រូប (ក្នុងនោះ នារី មានប្រមាណ ជា ៦៧០ នាក់ ស្មើនឹង ៣៤%)។

យុវជនសកម្មទាំងនេះ ត្រូវបានសម្រេចទទួលស្គាល់ជាផ្លូវការ ដោយសេចក្ដីសម្រេចរបស់ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Document
DescriptionInfo
0-0 of 0
Contact
លេខទូរសព័្ទ ៖
093 99 55 05
092 55 45 44